សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់សិទ្ធិជូននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានចែករំលែក និងផ្សព្វផ្សាយវីដេអូអប់រំទាក់ទងនឹងជំងឺទឹកនោមផ្អែម ដែលបានបង្កើតឡើងដោយក្រុមការងារកម្មវិធីទូរសព្ទ «កំណត់ត្រាទឹកនោមផ្អែម CarnetDia » នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩ ក្នុងខេត្តកំពង់ចាម ក៏ដូចជាតាមមន្ទីរពេទ្យបង្អែកដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ធី សុវណ្ណមុន្នី បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយផ្អែកលេីឯកសារ «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដែលរៀបចំផលិតដោយសមាគម។ ការអប់រំ និងផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការ ការព្យាបាល និងចេះរស់នៅជាមួយជំងឺទឹកនោមផ្អែម ដែលជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
- July 11, 2024
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកត្រពាំងប្រាសាទ
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ តារា បានចុះផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺដល់សិស្សានុសិស្សនៅវិទ្យាល័យត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹង និងចេះការពារខ្លួន កុំឱ្យកើតជំងឺ ទឺកនោមផ្អែមតាំងពីវ័យក្មេង។
ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលបង្កឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដោយស្ងៀមស្ងាត់។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបង្កឡើងពីជំងឺទឹកនោមផ្អែម ទាមទារឱ្យមានការយកចិត្តទុកដាក់ ការពន្យល់បានក្បោះក្បាយពីគ្រូពេទ្យជំនាញទៅដល់អ្នកជំងឺអំពីទិសដៅនៃការព្យាបាល របបអាហារ និងអត្ថប្រយោជន៍នៃការហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត សៀវភៅជំនួយស្មារតីសម្រប់អ្នកជំងឺ និងវីដេអូអប់រំក្នុងទូរសព្ទដៃពិតជាមានសារៈសំខាន់សម្រាប់ជំនួយបន្ថែមនៅផ្ទះ ដើម្បីឱ្យអ្នកជំងឺអាចយល់ដឹងបានកាន់តែច្បាស់ពីជំងឺរបស់ខ្លួន។ លោកស្រីវេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ដែលបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានអប់រំអ្នកជំងឺទឹកនោមផ្អែម ដោយផ្អែកលើឯកសារយោង «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម»…
- May 1, 2024
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះអប់រំសុខភាពនៅស្រុកមោងឫស្សី
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះអប់រំសុខភាព ស្តីពីការការពារជំងឺទឹកនោមផ្អែម តាមរយៈចំណីអាហារ សកម្មភាពប្រចាំថ្ងៃ និងផ្ដល់ជូននូវសៀវភៅអប់រំអំពីជំងឺទឹកនោមផ្អែម ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសម្រាក់ដាក់ក្នុងបណ្ណាល័យ នៅសាលាបឋមសិក្សាអង្គ្រង និងអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
