សន្និសីទស្ដីពី «ជំងឺពុកឆ្អឹង»

នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី…

សន្និសីទប្រចាំឆ្នាំលេីកទី២

ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ក្នុងសន្និសីទនេះ…

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា​ បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិ​ត្រពាំងស្វាយ​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត​ ធី​ សុវណ្ណមុន្នី​ បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិ​ត្រពាំងស្វាយ​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ ដោយផ្អែកលេីឯកសារ «សៀវភៅជំនួយស្មារតី​សម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដែលរៀបចំផលិតដោយសមាគម។ ការអប់រំ និងផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការ​ ការព្យាបាល​ និងចេះរស់នៅជាមួយ​ជំងឺទឹកនោមផ្អែម ដែលជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២​។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកត្រពាំងប្រាសាទ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ តារា បានចុះផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺដល់សិស្សានុសិស្សនៅវិទ្យាល័យត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹង និងចេះការពារខ្លួន កុំឱ្យកើតជំងឺ ទឺកនោមផ្អែមតាំងពីវ័យក្មេង។

ការអប់រំចំណេះដឹងអំពីជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលបង្កឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដោយស្ងៀមស្ងាត់។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបង្កឡើងពីជំងឺទឹកនោមផ្អែម ទាមទារឱ្យមានការយកចិត្តទុកដាក់ ការពន្យល់បានក្បោះក្បាយពីគ្រូពេទ្យជំនាញទៅដល់អ្នកជំងឺអំពីទិសដៅនៃការព្យាបាល របបអាហារ និងអត្ថប្រយោជន៍នៃការហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត សៀវភៅជំនួយស្មារតីសម្រប់អ្នកជំងឺ និងវីដេអូអប់រំក្នុងទូរសព្ទដៃពិតជាមានសារៈសំខាន់សម្រាប់ជំនួយបន្ថែមនៅផ្ទះ ដើម្បីឱ្យអ្នកជំងឺអាចយល់ដឹងបានកាន់តែច្បាស់ពីជំងឺរបស់ខ្លួន។ ​ លោកស្រីវេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ដែលបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានអប់រំអ្នកជំងឺទឹកនោមផ្អែម ដោយផ្អែកលើឯកសារយោង «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម»…

អនុស្សរណៈយោគយល់គ្នារវាងសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និងអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes)

កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និងអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជ្រាបចំណេះដឹង និងផ្ដល់ព័ត៌មានទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ សម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។ កិច្ចសហការគ្នារវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុតដើម្បីបង្កើនការអប់រំផ្នែកសុខភាព ជាពិសេសបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ ឱ្យកាន់តែទូលំទូលាយថែមទៀតដល់សាធារណជន។ ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមតាមបែបឌីជីថល ពិតជាមានសារៈសំខាន់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនានា។

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មន្ត្រីសុខាភិបាលខណ្ឌសែនសុខ និងអង្គការ RACHHAR បានចុះពិនិត្យសុខភាពនៅខណ្ឌសែនសុខ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មន្ត្រីសុខាភិបាលខណ្ឌសែនសុខ និងអង្គការ RACHHAR បានចុះពិនិត្យសុខភាព និងចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែមដល់ប្រជាពលរដ្ឋនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅខេត្តឧត្ដរមានជ័យ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកជើងព្រៃ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីការបង្ការជំងឺទឹកនោមផ្អែម ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនសំពងជ័យ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។