ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា​ បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិ​ត្រពាំងស្វាយ​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត​ ធី​ សុវណ្ណមុន្នី​ បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិ​ត្រពាំងស្វាយ​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ ដោយផ្អែកលេីឯកសារ «សៀវភៅជំនួយស្មារតី​សម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដែលរៀបចំផលិតដោយសមាគម។

ការអប់រំ និងផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការ​ ការព្យាបាល​ និងចេះរស់នៅជាមួយ​ជំងឺទឹកនោមផ្អែម ដែលជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២​។

Leave feedback about this

  • Rating