Conference

  • |

    សេចក្ដីប្រកាសព័ត៌មាន

    សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

  • |

    វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល»

    នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា បានសហការគ្នារៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ។ វេទិកានេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃ និងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព​ តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ​ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯង​តាមរយៈ​ឧបករណ៍ឌីជីថល ដូចជានាឡិការឆ្លាតវៃ​ ទូរសព្ទឆ្លាតវៃ និងឧបករណ៍តាមដានកាយសម្បទាជាដើម។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការ​ស.ស.យ.ក. ប្រមាណ ៣០០នាក់។

  • |

    សន្និសីទពាក់កណ្ដាលឆ្នាំលេីកទី៣

    កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំសន្និសីទស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាក សរសៃឈាមតូចៗ លើអ្នកជំងឺទឹកនោមផ្អែម និងក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។

  • |

    សន្និសីទប្រចាំឆ្នាំលេីកទី២

    ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសដូចជា៖ សិង្ហបុរី ឥណ្ឌា និងស្រីលង្កាផងដែរ។

  • |

    សន្និសីទពាក់កណ្តាលឆ្នាំលេីកទី២

    សន្និសីទពាក់កណ្តាលឆ្នាំលេីកទី២ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ស្ដីពី «នវានុវត្តន៍ក្នុងការដោះស្រាយជំងឺខ្សោយតម្រងនោម ចំពោះអ្នកជំងឺទឹកនោមផ្អែម» បានប្រព្រឹត្តទៅដោយរលូន នាថ្ងៃសៅរ៍​ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។