សិក្ខាសិលាស្ដីពី «ទឹកនោមផ្អែម និងបច្ចេកវិទ្យា»
សិក្ខាសិលាស្ដីពី «ទឹកនោមផ្អែម និងបច្ចេកវិទ្យា»
សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មានកិត្តិយសជម្រាបជូនលោក លោកស្រីវេជ្ជបណ្ឌិត និងនិស្សិតទាំងអស់ ជ្រាបថាសមាគមនឹងរៀបចំសិក្ខាសិលាស្ដីពី «នវានុវត្តន៍ក្នុងការដោះស្រាយជំងឺទឹកនោមផ្អែម» តាមរយៈ Zoom Meeting នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីល្ងាច ត្រូវនឹងម៉ោង១១:០០នាទី ថ្ងៃត្រង់ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីវាគ្មិនអន្តរជាតិ ចំនួន ០២រូប ជាអ្នកឯកទេសជាន់ខ្ពស់ប្រទេសបារាំង គឺលោកវេជ្ជបណ្ឌិត FRANÇOIS Moreau និងលោកសាស្ត្រចារ្យ MICHAEL Joubert ជាមួយគ្នានេះក៏មានវាគ្មិនជាតិផងដែរ គឺលោកវេជ្ជបណ្ឌិត ស៊ុ សត្ថា ដែលនឹងធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពថ្នាំគ្រាប់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២។
អាស្រ័យហេតុនេះ សូមលោក លោកស្រីវេជ្ជបណ្ឌិត និងនិស្សិតទាំងអស់ អញ្ជើញចូលរួមតាមការគួរ។
សូមស្គែន QR Code ដើម្បីចូលរួមក្នុងកម្មវិធីសិក្ខាសាលា៖