កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និងអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជ្រាបចំណេះដឹង និងផ្ដល់ព័ត៌មានទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ សម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។ កិច្ចសហការគ្នារវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុតដើម្បីបង្កើនការអប់រំផ្នែកសុខភាព ជាពិសេសបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ ឱ្យកាន់តែទូលំទូលាយថែមទៀតដល់សាធារណជន។ ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមតាមបែបឌីជីថល ពិតជាមានសារៈសំខាន់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនានា។ Post Views: 327