សន្និសីទប្រចាំឆ្នាំលេីកទី៣

នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីដៃគូសហការ និស្សិត និងវេជ្ជបណ្ឌិត សរុបប្រមាណជាង៦០០នាក់។

    • 2 months ago

    កម្មវិធីរៀបចំបានល្អតាំងពីដើមដល់ចប់ អាចនិយាយបានថា ជាកម្មវីធីដែលល្អបំផុតទី ១ ដែលខ្ញុំធ្លាប់ចូលរួមកន្លងមក។ គ្រប់ប្រធានបទសុទ្ធតែគួរអោយចាប់អារម្មណ៍ និងទាក់ទាញ។ coffee break ច្រើនដង រៀនដោយរីករាយ មិនធុញទ្រាន់ មិនឈឺក្បាល។ ថ្មីត្រង់ ចែក Hall A B មិនអាចចែកខ្លួនជា២រៀនបានតែ ១ ។ 🙏❤️

Leave feedback about this

  • Rating