កម្មវិធី «សុខភាព និងសុវត្ថិភាព»

ឯកឧត្តម វេជ្ជបណ្ឌិត ប៊ុន សុជាតិ អនុប្រធានសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា(CADET) បានចូលរួមកម្មវិធី «សុខភាព និងសុវត្ថិភាព» ដែលរៀបចំដោយសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត ក្រោមអធិបតីភាពលោកជំទាវ ឌិត នីតា ប្រធានសមាគម។ នាឱកាសនោះផងដែរ ឯកឧត្តម អនុប្រធានសមាគម ក៏បានចែករំលែកនូវបទពិសោធន៍សម្រាប់អង្គសិក្ខាសាលាជាពិសេសចំពោះក្មួយៗលើប្រធានបទ «អាហារដើម្បីសុខភាពល្អ ការសិក្សាល្អ អនាគតល្អ»

ការយល់ដឹងតាំងពីវ័យក្មេងអំពីជំងឺរ៉ាំរ៉ៃមិនឆ្លងអាចផ្តល់ផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋយើង។ ក្នុងនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានបង្ហាញអំពីកម្មវិធីទូរស័ព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម» ដែលបានបង្កើតឡើងដោយសមាគម ហើយសាធារណៈជនអាចទាញយកបានដោយឥតគិតថ្លៃតាមតំណរភ្ជាប់ខាងក្រោមនេះ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះមានការចូលដោយក្មួយៗដែលជាសមាជិកសកម្ម ៦៦នាក់ មេដឹកនាំក្រុមនិងគ្រូបង្គោល ២២នាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ ៧នាក់ រួមជាមួយថ្នាក់ដឹកនាំសមាគម ១៥នាក់ សរុបអ្នកចូលរួមប្រមាណ ១១០នាក់។

Leave feedback about this

  • Rating