សេចក្ដីជូនដំណឹងអំពីសន្និសីទប្រចាំឆ្នាំលើកទី៣
នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ»។
