ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកត្រពាំងប្រាសាទ
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកត្រពាំងប្រាសាទ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ តារា បានចុះផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺដល់សិស្សានុសិស្សនៅវិទ្យាល័យត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹង និងចេះការពារខ្លួន កុំឱ្យកើតជំងឺ ទឺកនោមផ្អែមតាំងពីវ័យក្មេង។

ការអប់រំចំណេះដឹងអំពីជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
| |

ការអប់រំចំណេះដឹងអំពីជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលបង្កឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដោយស្ងៀមស្ងាត់។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបង្កឡើងពីជំងឺទឹកនោមផ្អែម ទាមទារឱ្យមានការយកចិត្តទុកដាក់ ការពន្យល់បានក្បោះក្បាយពីគ្រូពេទ្យជំនាញទៅដល់អ្នកជំងឺអំពីទិសដៅនៃការព្យាបាល របបអាហារ និងអត្ថប្រយោជន៍នៃការហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត សៀវភៅជំនួយស្មារតីសម្រប់អ្នកជំងឺ និងវីដេអូអប់រំក្នុងទូរសព្ទដៃពិតជាមានសារៈសំខាន់សម្រាប់ជំនួយបន្ថែមនៅផ្ទះ ដើម្បីឱ្យអ្នកជំងឺអាចយល់ដឹងបានកាន់តែច្បាស់ពីជំងឺរបស់ខ្លួន។ ​ លោកស្រីវេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ដែលបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានអប់រំអ្នកជំងឺទឹកនោមផ្អែម ដោយផ្អែកលើឯកសារយោង «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ។

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មន្ត្រីសុខាភិបាលខណ្ឌសែនសុខ និងអង្គការ RACHHAR បានចុះពិនិត្យសុខភាពនៅខណ្ឌសែនសុខ
| |

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មន្ត្រីសុខាភិបាលខណ្ឌសែនសុខ និងអង្គការ RACHHAR បានចុះពិនិត្យសុខភាពនៅខណ្ឌសែនសុខ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មន្ត្រីសុខាភិបាលខណ្ឌសែនសុខ និងអង្គការ RACHHAR បានចុះពិនិត្យសុខភាព និងចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែមដល់ប្រជាពលរដ្ឋនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅខេត្តឧត្ដរមានជ័យ
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅខេត្តឧត្ដរមានជ័យ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកជើងព្រៃ
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកជើងព្រៃ

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីការបង្ការជំងឺទឹកនោមផ្អែម ដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនសំពងជ័យ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅក្រុងសៀមរាប
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅក្រុងសៀមរាប

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីផលវិបាករបស់ជំងឺទឹកនោមផ្អែម រយៈពេលយូរ ដល់សិស្សានុសិស្សអនុវិទ្យាល័យថៃសូ ស្ថិតនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះអប់រំសុខភាពនៅស្រុកមោងឫស្សី
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះអប់រំសុខភាពនៅស្រុកមោងឫស្សី

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចុះអប់រំសុខភាព ស្តីពីការការពារជំងឺទឹកនោមផ្អែម តាមរយៈចំណីអាហារ សកម្មភាពប្រចាំថ្ងៃ និងផ្ដល់ជូននូវសៀវភៅអប់រំអំពីជំងឺទឹកនោមផ្អែម ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសម្រាក់ដាក់ក្នុងបណ្ណាល័យ នៅសាលាបឋមសិក្សាអង្គ្រង និងអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចូលរួមបណ្តុះបណ្តាល​នៅស្រុកសន្ទុក
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចូលរួមបណ្តុះបណ្តាល​នៅស្រុកសន្ទុក

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចូលរួមបណ្តុះបណ្តាល​ វេជ្ជបណ្ឌិត​ គិលានុបដ្ឋាក​ ពលរដ្ឋដែលជាអ្នកស្ម័គ្រចិត្តភូមិ​ អំពីកត្តាប្រឈម​ និងផលពិបាកនៃជំងឺលេីសសំពាធឈាម​ និងជំងឺទឹកនោផ្អែម​។នៅមូលដ្ឋាន​ឃុំតាំងក្រសាំង​ និង​ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះបញ្ជ្រាបចំណេះដឹងអំពីជំងឺទឹកនោមផ្អែម
| |

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះបញ្ជ្រាបចំណេះដឹងអំពីជំងឺទឹកនោមផ្អែម

វេជ្ជបណ្ឌិត ចាន់តារា ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានលើកឡើងថា ដើម្បីបញ្ជាបការយល់ដឹងពី វីធីសាស្ត្រការរស់នៅជាមួយជំងឺ ទឹកនោមផ្អែម គឺត្រូវធ្វើចាប់តាំងពីយុវវ័យ។ ការយល់ដឹងពីជំងឺនេះ មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយ ចំណាយ និងបន្ទុកដល់គ្រួសារ អ្នកជំនាន់ក្រោយក៏ដូចជាការជួយសង្គមជាតិផងដែរ។

ប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា
|

ប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។