The CADET team, led by Prof. Sum Satha, was graciously received by Prof. V. Mohan at his clinic in Chennai…
- September 25, 2025
ការចែករំលែក និងផ្សព្វផ្សាយវីដេអូអប់រំជំងឺទឹកនោមផ្អែម នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩ ក្នុងខេត្តកំពង់ចាម
សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់សិទ្ធិជូននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានចែករំលែក និងផ្សព្វផ្សាយវីដេអូអប់រំទាក់ទងនឹងជំងឺទឹកនោមផ្អែម ដែលបានបង្កើតឡើងដោយក្រុមការងារកម្មវិធីទូរសព្ទ «កំណត់ត្រាទឹកនោមផ្អែម CarnetDia » នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩ ក្នុងខេត្តកំពង់ចាម ក៏ដូចជាតាមមន្ទីរពេទ្យបង្អែកដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- July 12, 2025
សេចក្ដីប្រកាសព័ត៌មាន
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា បានសហការគ្នារៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល…
- April 26, 2025
សន្និសីទពាក់កណ្ដាលឆ្នាំលេីកទី៣
កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំសន្និសីទស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាក សរសៃឈាមតូចៗ លើអ្នកជំងឺទឹកនោមផ្អែម និងក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត…
- March 22, 2025
សន្និសីទស្ដីពី «ជំងឺពុកឆ្អឹង»
នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី…
- November 2, 2024
សន្និសីទប្រចាំឆ្នាំលេីកទី២
ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ក្នុងសន្និសីទនេះ…
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ធី សុវណ្ណមុន្នី បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយផ្អែកលេីឯកសារ «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដែលរៀបចំផលិតដោយសមាគម។ ការអប់រំ និងផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការ ការព្យាបាល និងចេះរស់នៅជាមួយជំងឺទឹកនោមផ្អែម ដែលជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
- July 11, 2024
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាចុះផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅស្រុកត្រពាំងប្រាសាទ
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ តារា បានចុះផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺដល់សិស្សានុសិស្សនៅវិទ្យាល័យត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹង និងចេះការពារខ្លួន កុំឱ្យកើតជំងឺ ទឺកនោមផ្អែមតាំងពីវ័យក្មេង។
