សិក្ខាសិលាស្ដីពី «ទឹកនោមផ្អែម និងបច្ចេកវិទ្យា»

សិក្ខាសិលាស្ដីពី «ទឹកនោមផ្អែម និងបច្ចេកវិទ្យា» សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា មានកិត្តិយសជម្រាបជូនលោក លោកស្រីវេជ្ជបណ្ឌិត និងនិស្សិតទាំងអស់ ជ្រាបថាសមាគមនឹងរៀបចំសិក្ខាសិលាស្ដីពី «នវានុវត្តន៍ក្នុងការដោះស្រាយជំងឺទឹកនោមផ្អែម» តាមរយៈ Zoom Meeting នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីល្ងាច ត្រូវនឹងម៉ោង១១:០០នាទី…

ថ្ងៃទី៣៖ ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤

ថ្ងៃទី៣ នៃទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បន្តចូលរួមចែករំលែកចំណេះដឹងអំពីជំងឺទឹកទឹកនោមផ្អែម ជូនដល់ក្មួយៗសិស្សានុសិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ។ វឌ្ឍនភាព និងបរិវត្តកម្មនៃបច្ចេកវិទ្យា គឺជាកាតាលីករដ៏សំខាន់ក្នុងយុគសម័យឌីជីថល ដែលធ្វើឱ្យមានភាពប្រសើរឡើងគ្រប់វិស័យ ជាពិសេសនោះ គឺចូលរួមចំណែកក្នុងការបញ្ជ្រាបចំណេះដឹង និងការព្យាបាលជំងឺទឹកនោមផ្អែម…

ថ្ងៃទី២៖ ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បន្តចូលរួមចែករំលែកចំណេះដឹងអំពីជំងឺទឹកទឹកនោមផ្អែម ជូនដល់ក្មួយៗសិស្សានុសិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ នាថ្ងៃទី២ នៃទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ កម្មវិធីនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្ងៃទី១៖ ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចូលរួមក្នុងទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ ដើម្បីចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែម លំពែងសិប្បនិម្មិត និងកម្មវិធីទឹកនោមផ្អែមលើទូរសព្ទ។ កម្មវិធីនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចូលរួមបណ្តុះបណ្តាល​នៅស្រុកសន្ទុក

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានចូលរួមបណ្តុះបណ្តាល​ វេជ្ជបណ្ឌិត​ គិលានុបដ្ឋាក​ ពលរដ្ឋដែលជាអ្នកស្ម័គ្រចិត្តភូមិ​ អំពីកត្តាប្រឈម​ និងផលពិបាកនៃជំងឺលេីសសំពាធឈាម​ និងជំងឺទឹកនោផ្អែម​។នៅមូលដ្ឋាន​ឃុំតាំងក្រសាំង​ និង​ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​។

ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ចុះបញ្ជ្រាបចំណេះដឹងអំពីជំងឺទឹកនោមផ្អែម

វេជ្ជបណ្ឌិត ចាន់តារា ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានលើកឡើងថា ដើម្បីបញ្ជាបការយល់ដឹងពី វីធីសាស្ត្រការរស់នៅជាមួយជំងឺ ទឹកនោមផ្អែម គឺត្រូវធ្វើចាប់តាំងពីយុវវ័យ។ ការយល់ដឹងពីជំងឺនេះ មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយ ចំណាយ និងបន្ទុកដល់គ្រួសារ អ្នកជំនាន់ក្រោយក៏ដូចជាការជួយសង្គមជាតិផងដែរ។

ប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

ប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់មន្ទីរពេទ្យខេត្តបាត់ដំបង និងគណៈគ្រូពេទ្យខេត្តបាត់ដំបង

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់ជូនសៀវភៅ «ជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដល់មន្ទីរពេទ្យខេត្តបាត់ដំបង និងគណៈគ្រូពេទ្យខេត្តបាត់ដំបង។

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) ជាមួយសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP)

ជាផ្នែកមួយនៃការចូលរួមចំណែករបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) ជាមួយសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) ក្នុងគម្រោង mHealth នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ។ As part of the Cambodian Association of Diabetes and Endocrine Technology…