វីដេអូសកម្មភាពនានា ក្នុងព្រឹត្តិការណ៍សន្និសីទប្រចាំឆ្នាំលើកទី៣

វីដេអូសកម្មភាពក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ»។

សន្និសីទប្រចាំឆ្នាំលេីកទី៣

នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីដៃគូសហការ និស្សិត និងវេជ្ជបណ្ឌិត សរុបប្រមាណជាង៦០០នាក់។

កម្មវិធី «សុខភាព និងសុវត្ថិភាព»

ឯកឧត្តម វេជ្ជបណ្ឌិត ប៊ុន សុជាតិ អនុប្រធានសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា(CADET) បានចូលរួមកម្មវិធី «សុខភាព និងសុវត្ថិភាព» ដែលរៀបចំដោយសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត ក្រោមអធិបតីភាពលោកជំទាវ ឌិត នីតា ប្រធានសមាគម។ នាឱកាសនោះផងដែរ ឯកឧត្តម អនុប្រធានសមាគម ក៏បានចែករំលែកនូវបទពិសោធន៍សម្រាប់អង្គសិក្ខាសាលាជាពិសេសចំពោះក្មួយៗលើប្រធានបទ «អាហារដើម្បីសុខភាពល្អ ការសិក្សាល្អ អនាគតល្អ» ការយល់ដឹងតាំងពីវ័យក្មេងអំពីជំងឺរ៉ាំរ៉ៃមិនឆ្លងអាចផ្តល់ផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋយើង។ ក្នុងនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានបង្ហាញអំពីកម្មវិធីទូរស័ព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម» ដែលបានបង្កើតឡើងដោយសមាគម ហើយសាធារណៈជនអាចទាញយកបានដោយឥតគិតថ្លៃតាមតំណរភ្ជាប់ខាងក្រោមនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធីនេះមានការចូលដោយក្មួយៗដែលជាសមាជិកសកម្ម ៦៦នាក់ មេដឹកនាំក្រុមនិងគ្រូបង្គោល ២២នាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ ៧នាក់ រួមជាមួយថ្នាក់ដឹកនាំសមាគម ១៥នាក់ សរុបអ្នកចូលរួមប្រមាណ ១១០នាក់។

ការចែករំលែក  ​និងផ្សព្វផ្សាយវីដេអូអប់រំ​ជំងឺទឹកនោមផ្អែម នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩  ក្នុងខេត្តកំពង់ចាម

សមាគមបច្ចេកវិទ្យា​ ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានប្រគល់សិទ្ធិជូននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានចែករំលែក  ​និងផ្សព្វផ្សាយវីដេអូអប់រំ​ទាក់ទងនឹងជំងឺទឹកនោមផ្អែម   ​​ ដែលបានបង្កើតឡើងដោយក្រុមការងារកម្មវិធីទូរសព្ទ  «កំណត់ត្រាទឹកនោមផ្អែម   CarnetDia »  នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩  ក្នុងខេត្តកំពង់ចាម​​​ ​ ក៏ដូចជាតាមមន្ទីរពេទ្យបង្អែកដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

សេចក្ដីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល»

នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា បានសហការគ្នារៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ។ វេទិកានេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃ និងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព​ តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ​ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯង​តាមរយៈ​ឧបករណ៍ឌីជីថល ដូចជានាឡិការឆ្លាតវៃ​ ទូរសព្ទឆ្លាតវៃ និងឧបករណ៍តាមដានកាយសម្បទាជាដើម។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការ​ស.ស.យ.ក. ប្រមាណ ៣០០នាក់។

សន្និសីទពាក់កណ្ដាលឆ្នាំលេីកទី៣

កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំសន្និសីទស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាក សរសៃឈាមតូចៗ លើអ្នកជំងឺទឹកនោមផ្អែម និងក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។