បទបង្ហាញ និងកិច្ចពិភាក្សាក្នុងសន្និសីទពិសេស

បទបង្ហាញ និងកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសក្នុងសន្និសីទពិសេស ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺមេតាបូលិក» រៀបចំដោយសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និងសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា។

សន្និសីទពិសេស ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺមេតាបូលិក»

សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និងសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានរៀបចំសន្និសីទពិសេស ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺមេតាបូលិក» នាថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ក្នុងសន្និសីទនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ និងក្រុមគ្រូពេទ្យជំនាញជាវាគ្មិន ព្រមទាំងមានការចូលរួមពីដៃគូសហការ វេជ្ជបណ្ឌិត និងនិស្សិត សរុបប្រមាណជា ៤៥០នាក់។ កម្រងរូបភាព៖ https://t.me/CADET_CAN2026 https://t.me/+N2rnOGofHCNkYjM1

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និងសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និង BUZUD នាព្រឹកថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

កិច្ចពិភាក្សាក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៤

កិច្ចពិភាក្សារបស់វាគ្មិនជាតិ និងអន្តរជាតិ ក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៤ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា។

សន្និសីទពាក់កណ្ដាលឆ្នាំលើកទី៤

ពិធីបើកសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៤ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺពុកឆ្អឹង និងជំងឺមេតាបូលិក» នាព្រឹកថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ក្រុមគ្រូពេទ្យជំនាញ ជាវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសឥណ្ឌា ព្រមទាំងមានការចូលរួមពីដៃគូសហការ វេជ្ជបណ្ឌិត និងនិស្សិត សរុបប្រមាណជា ៤០០នាក់។ កម្រងរូបភាព៖ https://t.me/cadetevent2026

វីដេអូសកម្មភាពនានា ក្នុងព្រឹត្តិការណ៍សន្និសីទប្រចាំឆ្នាំលើកទី៣

វីដេអូសកម្មភាពក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ»។

សន្និសីទប្រចាំឆ្នាំលេីកទី៣

នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីដៃគូសហការ និស្សិត និងវេជ្ជបណ្ឌិត សរុបប្រមាណជាង៦០០នាក់។